Month: January 2015

សេចក្តីថ្លែងនៃជំនឿ

 

សេចក្តីថ្លៃងនៃជំនឿ

  • យើង​ខ្ញុំ​ជឿថា​ ព្រះគ​ម្ពីរ​ជាកា​រ​បើក​សម្តែ​ង​​ដែ​ល​ព្រះ​បា​ន​បណ្តា​លឡើ​ង មានភាពត្រឹមត្រូវទាំងស្រុង ហើយជាក្បួនច្បាប់សម្រាប់សេចក្តីជំនឿ និងការអនុវត្តតាមរបស់យើង។
  • យើងខ្ញុំជឿលើព្រះត្រៃឯកមួយអង្គ ដែលមានបីអង្គដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។
  • យើងខ្ញុំជឿថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះមែស៊ីដែលសាសន៍យូដាបានរង់ចាំ ជាព្រះសង្រ្គោះនៃលោកិយ ដែលមានលក្ខណៈជាព្រះមួយរយភាគរយ និងមនុស្សមួយរយភាគរយ។
  • យើងខ្ញុំជឿលើការសុគត ដោយការលះបង់នៃព្រះសង្រ្គោះរបស់យើង ដើម្បីលោះបាបយើងទាំងស្រុង ដែលជាការសម្រេចតាមបទគម្ពីរ។
  • យើងជឿលើការមានព្រះជន្មឡើងវិញនៃព្រះសង្រ្គោះ និងការដែលព្រះអង្គយាងចេញពីផ្នូរនៅថ្ងៃទី៣ ហើយ៤០ថ្ងៃក្រោយមក ព្រះអង្គក៏បានយាងឡើងទៅព្រះវរបិតា។
  • យើងខ្ញុំជឿលើការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ដោយសារព្រះគុណតែម្យ៉ាង តាមរយៈសេចក្តីជំនឿតែមួយមុខ លើព្រះគ្រីស្ទតែមួយអង្គប៉ុណ្ណោះ។
  • យើងខ្ញុំជឿលើការពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការរស់នៅដោយការបម្រើព្រះ និងអ្នកដទៃ ដោយចិត្តកតុញ្ញូ។
  • យើងខ្ញុំជឿលើពួកជំនុំសកល ដែលរួមគ្នាមកជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ដែលបង្ហាញចេញតាមរយៈពួកជំនុំប្រចាំតំបន់។
  • យើងខ្ញុំជឿលើការត្រៀមខ្លួន សម្រាប់ការយាងត្រឡប់មកវិញនៃព្រះអម្ចាស់ ដែលពេលនោះព្រះអង្គនឹងប្រមូលពួកជំនុំព្រះអង្គ ឲ្យមកឯព្រះអង្គ ដើម្បីសម្រេចព្រះបន្ទូលសន្យាដែលព្រះអង្គមានចំពោះរាស្រ្តអ៊ីស្រាអែល និងដើម្បីជំនុំជម្រះពួកមនុស្សរស់ និងពួកមនុស្សស្លាប់។

កិច្ចព្រមព្រៀង និងលក្ខខ៍ណ្ឌ

កំណត់ចំ​ណាំផ្នែ​ក​ច្បា​ប់ - សូមអា​ន​កិ​ច្ច​ព្រ​មព្រៀ​ង​នេះ យ៉ាង​ប្រុង​ប្រ​យ័​ត្ន ​មុ​ននឹ​ង​ប្រើ​ប្រា​ស់​គេ​ហទំព័រ​នេះ។​

ការ​ចូល​មើ​ល និង​ប្រើប្រា​ស់​វិ​ប​សាយ​នំ​ម៉ា​ណា​ប្រចាំ​ថ្ងៃ(​ODB) ដោ​យរា​ប់​ប​ញ្ចូល​ទាំ​ង​កា​រ​ប្រើ​សេវ៉ា​កម្ម ឬពត៌​មាន​នៅលើ​វិ​ប​សា​យ​នេះ​ ជា​ក្រុ​ម​ ​ឬ​ជា​ល​ក្ខណៈ​បុ​គ្គ​ល​ ​គឺ​ត្រូ​វធ្វើ​ឡើ​ង​ស្រ​ប​ទៅ​តាមកិ​ច្ច​ព្រ​មព្រៀ​ង ​និង​ល​ក្ខ​ខ័​ណ្ឌនៃ​កា​រ​ប្រើ​ប្រា​ស់ ដែ​ល​បាន​ចែ​ង​ក្នុ​ង​ឯក​សា​រ​នេះ ​ដែ​ល​មា​នកា​រ​កែ​ស​ម្រួ​លពី​ ពេលមួយ​ទៅ​​ពេល​មួ​យ​ទៀត​ ដោយអ​ង្គ​ការ ODB។ គេហទំ​ព័រ ODB ​គឺជា​វិ​បសាយ​រ​ប​ស់​អង្គ​ការ ឬ​រោង​ពុម្ភ​នៃ​នំម៉ាណាប្រចាំថ្អៃ ។ កិច្ច​ព្រម​ព្រៀ​ង និង​លក្ខ​ខ័​ណ្ឌ​នេះ​ គឺ​ប្រើស​ម្រា​ប់​ឈ្មោះ​ domain ​ដទៃ​ទៀ​ត​ ដែលទា​ក់​ទ​ងនឹ​ង​វិ​ប​សា​យ​នេះ ​ដែ​ល​រួ​មមា​ន​ ODB.org ODB.net និងdomain ដទៃទៀត ដែល​បាន​ចុះ​ឈ្មោះ​ជា​មួយ​អ​ង្គ​ការនំ​ម៉ា​ណា​ប្រចាំ​ថ្ងៃ​។ ក្នុង​ការ​បើ​កមើ​ល ការ​ច​ម្លង ​ឬប្រើ​ប្រាស់វិ​បសា​យ​នេះ លោក​អ្នក​ត្រូ​វ​យល់​​ស្រប​ ចំពោះកិច្ចព្រ​មព្រៀ​ង​នេះ​។ វិបសា​យ ODB អាច​កែ​សម្រួល​កិច្ចព្រម​ព្រៀ​ងនេះ​ ពីពេ​ល​មួ​យទៅ​ពេ​លមួយ ​ដោ​យមិន​បា​នជូ​ន​ដំ​ណឹង​ជា​មុ​ន​ ហើយ​ការ​ប្រើប្រាសរ​បស់​លោក​អ្ន​ក​ ចំ​ពោះ​​វិបសា​យ​នេះ បន្ទា​ប់​ពី​មាន​កា​រ​កែ​ស​ម្រួល​នេះ​ ​ត្រូ​វ​ផ្អែក​ទៅ​លើ​កា​រ​យល់​ព្រមរ​ប​ស់​អ្ន​ក ចំពោះ​កិច្ច​ព្រ​ម​ព្រៀ​ង​ដែល​បា​ន​កែ​ស​ម្រួ​លនោះ​។​ បើលោក​អ្ន​កមិ​​​ន​​យ​ល់​ស្រ​ប​ចំពោះកិច្ចព្រ​​ម​ព្រៀ​ងនេះ​ទេ​ ​នោះ​លោ​ក​អ្នក​មិ​ន​អា​ច​បើ​ក​មើល​ ​ឬ​ប្រើ​ប្រា​ស់​វិប​សាយ​នេះឡើ​យ​។

១. កា​រ​ប្រើ​ប្រា​ស់​វិ​ប​សា​យ​នេះ​ជា​ទូ​ទៅ​

១.១ ការ​ប្រើប្រា​​ស់ និង​សិទ្ធិ​ច​ម្ល​ង​ផ្ទាល់​ខ្លួ​ន​ និ​ង​នៃជំ​នួញផ្ទៃ​ក្នុ​ង​។ វិប​សាយនេះ​គឺស​ម្រា​ប់​ឲ្យ​លោ​កអ្ន​ក​ប្រើ​ប្រា​ស់ផ្ទា​ល់​ខ្លួ​ន និង​ស​ម្រាប់​ជំ​នួ​ញ​ផ្ទៃ​ក្នុង​ប៉ុ​ណ្ណោះ។…

សិទ្ធិនិងការអនុញ្ញាតិ

សម្ភារៈដែ​លមា​ន​កា​រ​អនុ​ញ្ញាតិ ឬសិ​ទ្ធិ​ចម្ល​ង

សូមទំ​នាក់​ទំន​ង​ផ្នែ​ក​សិទ្ធិ និង​ការ​អ​នុញ្ញាតិ បើសិ​នជា​លោ​ក​អ្ន​កច​ង់​ប្រើ​ប្រា​ស់​កា​រដ​ក​ស្រ​ង់ ឬស​ម្ភារៈដែ​លមា​ន​សិ​ទ្ធិច​ម្លង ពីអ​ង្គកា​រនំ​ម៉ា​ណា​ប្រចាំ​ថ្ងៃ​ ឬ Discovery House Publishers។ Discovery House Publishers រាប់ប​ញ្ចូ​ល​ការ​គ្រប់​គ្រ​ង​សិ​ទ្ធិ​ចម្ល​ងអ​​ន្តរ​ជាតិ សម្រាប់ the Oswald Chambers Publications Association, Ltd និងរោងពុម្ភថ្ងៃនៃការរុករកឃើញ សម្រាប់សិទ្ធិដែលមានខាងក្រោម ក្រៅពីសិទ្ធិផ្សេងទៀត :

  • ការអនុញ្ញាតិ
  • ការបោះពុម្ភឡើងវិញ
  • ការបកប្រែ
  • ការប្រើប្រាសក្នុងការសិក្សា
  • ការបោះពុម្ភមិនរកចំណេញ និងការប្រើអេឡិចត្រូនិច
  • ការថតជាសម្លេង

ដើម្បី​​ស្នើរ​​សុំ​កា​រ​អនុ​ញ្ញាតិ ដើម្បីបោះ​ពុ​ម្ភ​ស​ម្ភា​រៈដែលមា​នសិ​ទ្ធិ​បោះ​ពុ​ម្ភ លោ​ក​អ្ន​ក​ត្រូវតែ​ទំ​នា​ក់​ទំន​ង​ម​ក​យើ​ងខ្ញុំ​ ​ជាលា​យល​ក្ខ​ណ៍​អ​ក្ស​រ (ដោយអ៊ីមែល ឬដោ​យសំ​បុ​ត្រ)។ សំបុត្រ​រប​ស់​អ្ន​ក​ត្រូ​វ​តែ​មា​នបញ្ជាក់​អំពី​ :

  • ចំណងជើង​សៀ​វ​ភៅ ​កូន​សៀ​វ​ភៅ​ អ​ត្ថ​បទ​ស​ម្រា​ប់ប្រ​ក​ប​ជា​មួ​យព្រះ​ ​ផលិ​ត​ផ​លថ​ត​ជាស​ម្លេង ឬផលិត​ផ​ល​ជា​វី​ដេអូ។
  • ឈ្មោះពេញ​រប​ស់​អ្ន​ក​និ​ព​ន្ធ/អ្នកសិ​ល្បៈ នៃសៀវ​​ភៅ កូន​សៀ​វភៅ អត្ថ​បទ​ស​ម្រា​ប់ប្រ​ក​បជា​មួ​​យព្រះ ផលិត​ផល​ថ​ត​ជា​សម្លេ​ង ឬផ​លិ​តផ​ល​ជា​វី​ដេ​អូ។
  • សម្ភារៈ​ជាក់​លាក់ ពី​សម្ភា​រៈ​ដែ​ល​មា​ន​សិ​ទ្ធិ​ច​ម្លង ដែល​លោក​អ្ន​ក​ច​ង់​ប្រើ​។​
  • របៀប​ដែល​អ្ន​ក​ច​ង់​ប្រើ​សម្ភា​រៈ​នេះ​។ សូម​បញ្ជា​ក់​ឲ្យ​បា​ន​ជា​ក់​លាក់​បំ​ផុត ​តាម​ដែ​ល​អា​ច​ធ្វើ​ទៅបា​ន ​ដូ​ចជា​ កា​រ​ប្រើ​ក្នុ​ងជំ​នួ​ញ ឬមិ​ន​មា​នល​ក្ខ​ណៈ​ជំ​នួញ, សម្រាប់​ការ​ប្រើ​ប្រា​ស់​ផ្ទា​ល់​ខ្លួន ​ឬដើ​ម្បី​ចែ​កចា​យ​, ​កា​រ​ប្រើ​ជា​ស​ម្ភា​រៈ​អ​ប់រំ​ក្នុ​ងថ្នា​ក់​រៀន​, ​ជា​លក្ខណៈ​ព្រឹ​ត្តិ​ប័​ត្ត, ពត៌​មាន ។ល។
  • ឈ្មោះ អាស័យដ្ឋា​ន​ លេ​ខទូ​រ​ស័​ព្ទ​ ​និ​ង​អាស័​យ​ដ្ឋា​ន​អ៊ី​មែល​រប​ស់​លោកអ្ន​ក។

សិទ្ធិ​បោះពុម្ភ​ផ្សា​យ​​…

គោល​ការណ៍​ឯ​ក​ជន​ភាព

មានប្រ​សិទ្ធិ​ភា​ព​នៅ​ថ្ងៃ​ទី​ ​១៥ មករា ២០១៥

អង្គកា​រនំ​ម៉ា​ណាប្រ​ចាំថ្ងៃ​ (“ODB”(អូឌីប៊ី) ឬ “យើងខ្ញុំ”) ឲ្យតម្លៃ​ទៅ​លើ​ឯ​​ក​ជន​ភា​ព​រប​ស់​​អ្នក​ទស្សនាគេហទំព័ររ​ប​ស់​យើ​ង​ខ្ញុំ​។ យើង​បាន​ប​ង្កើ​ត​គោល​កា​​រណ៍​ឯ​ក​ជ​ន​ភា​ព​ ដើម្បីកា​រ​ពា​រព​ត៌​មា​ន ដែល​យើង​បាន​ប្រ​មូល តាម​រ​យៈ​គេ​ហ​ទំ​ព័​រ និ​ងក​ម្ម​វិ​ធី​mobileរ​ប​ស់​យើ​ង​ខ្ញុំ​ (និយាយ​រួ​ម​គឺ​ “គេហទំព័រ”) និង​របៀ​ប​ដែ​ល​យើ​ងប្រ​មូ​ល ប្រើ​ប្រា​ស់ និង​ចែ​ក​ចា​យព​ត៌​មា​ន​នោះ​។ គោលការណ៍​ឯ​ក​ជ​ន​ភា​ព​នេះ​ គឺត្រូ​វ​បា​ន​អ​នុវ​ត្ត​ស​ម្រាប់ domain ទាំងអ​ស់​រ​ប​ស់​យើ​ង​ខ្ញុំ​ ​ដែ​ល​ទា​ក់​ទ​ង​នឹ​ង​សៀ​វ​ភៅ​នំ​ម៉ា​ណា​ប្រ​ចាំ​ថ្ងៃ។

សេចក្តី​ថ្លែង​អំ​ពី​ឯ​ក​ជ​នភា​ព

ពត៌មាន​ដែ​ល​ប្រ​មូល​បា​ន​ នៅ​ក្នុ​ង​គេ​ហ​ទំ​ព័រ​​នេះ នឹង​ត្រូវ​បា​ន​ប្រើ ដោយ​យោង​ទៅ​តា​ម ការ​ណែ​នាំ​ខាង​ក្រោម:

១. គោលកា​រ​ណ៍​អំ​ពី​ព​ត៌​មា​ន​ផ្ទាល់​ខ្លួ​ន​។ អង្គការ​អូ​ឌីប៊ី​បានប្រ​កា​នខ្ជា​ប់​តា​ម​គោ​ល​កា​រ​ណ៍​ទូ​លំទូលាយ​ដ៏តឹ​ងរឹ​ង​ផ្នែ​ក​ព័​ន្ធ​កិច្ច​ ដែលបា​នកំ​ណ​ត់​ថា ​យើង​ខ្ញុំ​នឹ​ង​មិ​នល​ក់​ ជួល ឬផ្តល់​ឲ្យ​នូ​វព​ត៌​មា​ន​ឯ​ក​ជន​រប​ស់​លោ​ក​​​អ្នក​ ​ទៅ​ដល់​ន​រ​ណា ឬអ​ង្គកា​រ​ណា​មួ​យ​ ដែលធ្វើ​ជំ​នួ​ន​ ឬ​មិ​ន​រ​ក​ប្រា​ក់​ចំ​ណេញ​ក៏​ដោ​យ​។ លើក​លែង​តែ​ក្នុ​ង​ក​រណី ដែល​យើ​ងត្រូ​វ​ឆ្លើ​យ​ត​ប ចំពោះច្បា​​ប់ ឬដើ​ម្បី​កា​រ​ពា​រ​សិ​ទ្ធិ ទ្រព្យ​សម្បត្តិ ឬ​សុវត្ថិភា​ព​រ​បស់​អ​ង្គ​កា​រ ​និ​ង​កា​រពា​រ​អ្ន​ក​ប្រើ​​ប្រា​ស់​វិ​បសា​យ​យើ​ង​ខ្ញុំ ឬអ្ន​កដ​ទៃ។ ពត៌​មា​ន​ផ្ទាល់ខ្លួ​ន សម្រាប់​ការ​ស​ម្គា​ល់​ខ្លួ​ន (ដែល​មា​នដូ​ច​ជា​ ឈ្មោះ អាស័យ​ដ្ឋាន​ លេខទូរស័ព្ទ និង​អា​ស័យ​ដ្ឋាន​អ៊ី​មែល) ដែលលោ​ក​អ្ន​ក​បា​នប្រ​គល់​ម​ក​​យើង​ខ្ញុំ​ ត្រូវ​បា​ន​ប្រើ​ស​ម្រាប់​តែបំ​ពេញ​គោល​បំ​ណង ក្នុងកា​រ​ប្រើប្រាស់​ព​ត៌​មា​ន​នោះ ក្នុង​វិ​ប​សា​យ​យើ​ង​ខ្ញុំ​ប៉ុ​ណ្ណោះ។

២.…

ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ

ក្នុង​អំឡុង​​ពេលវិ​បត្តិសេ​ដ្ឋកិ​ច្ច​ធ្ងន់​ធ្ង​រ ខ្ញុំបា​នប​ង្កើត​ក្រុមទ្រ​ទ្រង់ សម្រា​ប់ជួ​យគ្រី​ស្ទ​បរិ​ស័ទ ដែល​កំពុ​ងមា​ន​បញ្ហាអត់​ការងា​រធ្វើ។​ យើង​បាន​ជួយ​ពិនិត្យពា​ក្យ​ចូលធ្វើ​​ការ​របស់ពួកគេ​ ជួយស្វែ​ងរក​ប​ណ្តា​ញ​ការងា​រ​ ព្រមទាំ​ងជួ​យ​អ​ធិស្ឋានឲ្យពួក​គេ​ផ​ង​ដែ​រ។ ក្រោម​មក មានប​ញ្ហា​មួយ​កើ​ត​ឡើង​។ គឺ​នៅពេ​ល​ដែ​លពួកគេ​រកបា​ន​កា​រងា​រ​ធ្វើ ពួក​គេ​ស្ទើរតែ​មិ​នដែ​លត្រឡ​ប់មក ចូលរួ​ម​ក្រុម​របស់​យើ​ង​វិញ ដើម្បី​ផ្តល់​នូ​វ​កា​រទឹ​ក​ចិ​ត្ត​ឡើយ។ ការនេះ​បានធ្វើ​មាន​ភា​ពឯ​កោ​ និង​ការ​ដាច់ទំ​នា​ក់​ទំ​នង កើត​មានឡើ​ង​កាន់​តែ​ខ្លាំ​ង​ឡើង​ៗ​ សម្រាប់​អ្នក​ដែ​​លស​ល់នៅ​ក្នុងក្រុមទ្រ​ទ្រ​ង់។ ទោះ​បី​ជាយ៉ា​ង​ណាក៏​ដោ​យ​ មាន​បញ្ហាកាន់តែ​អា​ក្រក់​ជាង​នេះ​ទៅទៀ​ត បាន​កើតឡើង ដោយ​សារអ្នកខ្លះ​ ដែល​​រ​​ក​បាន​កា​រងា​រ​ធ្វើ ហើយ​មិន​ដែល​បាត់​ប​ង់​ការងារ​។ ពួក​គេបា​ន​បញ្ចេ​ញ​យោប​ល មកកា​ន់​អ្នក​ដែ​ល​មិ​នទាន់មា​នកា​រ​ងារធ្វើ​ ដោយ​ការស្តីបន្ទោស គឺមិនខុ​ស​ពី​​ការដែលមិ​ត្ត​ភ័ក្រ​លោ​កយ៉ូ​ប បាន​​ចោទ​ប្រកាន់​​​គា​ត់ ពេល​ដែល​គាត់កំ​ពុង​មា​នទុក្ខវេទនា​ថា ​“បើ​ខ្លួន​អ្ន​ក​​ក៏​​ប​រិសុទ្ធ ហើយ​​ទៀង​ត្រង់ នោះ​ពិ​ត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង”(យ៉ូប​ ៨:៦)។ ក្នុង​ជំពូក​១​២ លោកយ៉ូ​បបា​ន​ចាប់ផ្តើ​ម​និយាយពាក្យ ដែល​អ្នក​​មាន​ការងារ​ធ្វើ​ នៅសម័​យ​សព្វ​ថ្ងៃ​ អាចយ​ល់​បា​ន​។ គាត់​មាន​ប្រសាសន៍​ថា គាត់មិនឲ្យ​តម្លៃ​ពួកអ្ន​ក​ ដែល​ចេះ​តែមា​នជី​វិត​សុខ​ស្រួ​លជា​និ​ច្ចនោះ​ឡើ​យ ​(ខ.៥)។

ពេល​ដែ​ល​អ្វី​ៗ​មានដំណើរកា​រល្អ​ ​យើងប្រ​ហែ​ល​ជាចា​ប់​ផ្តើម​គិ​ត​ថា​ យើង​ជាម​នុ​ស្ស​ដែ​លល្អ​ជា​ង​​ពួក​អ្ន​ក​ដែល​កំពុង​មា​ន​​បញ្ហា ឬជា​មនុស្ស​ដែ​លព្រះ​ស្រឡា​ញ់​ជា​ង ​ពួក​អ្នក​ដែ​លកំពុង​មា​នប​ញ្ហា​ហើ​យ ​បាន​​ជា​យើ​ង​គ្មា​ន​​ប​ញ្ហា​ដូ​​ចនេះ។ យើងបានភ្លេចហើ​យ​ថា ​លោកិយ​ដែល​បា​នធ្លាក់​ចូល​ក្នុ​ងអំ​ពើបាប​ បាន​នាំ​ឲ្យមាន​ផល​ប៉ះ​​ពាល់ មក​លើម​នុស្ស​គ្រប់​រូប ដោយ​មិន​​រើសមុ​ខឡើ​យ។ ព្រះ​អម្ចាស់​ស្រឡាញ់​យើងរា​ល់​គ្នា ហើយ​យើងរា​ល់​គ្នា​សុទ្ធ​តែ​ត្រូ​វកា​រ​ទ្រ​ង់ ទោះជា​យើង​កំ​ពុងមា​នភាព​សុខ​សប្បា​យ ឬកំពុងមា​នទុក្ខលំ​បាក​ក៏ដោយ​។ ជ័យជ​ម្នះ…

ការអ្វីដែលសំខាន់ចំពោះយើងខ្ញុំ

អ្វីដែលសំខាន់ចំពោះយើង

នៅក្នុងអង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំទុក្ខចិត្តព្រះ លើសពីអ្វីៗទាំងអស់ ហើយពឹងផ្អែកលើប្រាជ្ញា និងកម្លាំងរបស់ទ្រង់ ដែលដឹកនាំព័ន្ធកិច្ចរបស់យើងខ្ញុំ។

ព្រះគម្ពីរជាមូលដ្ឋានគ្រឹះរបស់យើងខ្ញុំ។ យើងខ្ញុំទទួលស្គាល់ ឱកាសដែលទ្រង់បានប្រទាន ដើម្បីឲ្យយើងចែកចាយព្រះបន្ទូលទ្រង់ ហើយមានការប្តេជ្ញាចិត្តថា នឹងធ្វើជាអ្នកបម្រើដ៏ស្មោះត្រង់ ដែលចេះប្រើប្រាស់ធនធានដែលទ្រង់បានផ្ទុកផ្តាក់នឹងយើងខ្ញុំ។

ចូរទុកចិត្តព្រះ ហើយធ្វើការអ្វីដែលត្រឹមត្រូវ។ -Richard HeHaan, ជាកូនប្រុសរបស់ស្ថាបនិកនៃព័ន្ធកិច្ច Dr.M.R. DeHaan

បេសកកម្ម

ការងារ​បេសក​កម្ម​របស់​យើង​ខ្ញុំ គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ឱកាស​ទទួល និង​មាន​ការ​យល់​ដឹង​អំពីប្រាជ្ញា​នៃ​ព្រះ​គម្ពីរ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ។​

ដោះស្រាយហើយ

ខ្ញុំចូលចិត្តមើ​លកា​រ​ប្រ​កួ​តបា​ល់ទាត់​ ហើយខ្ញុំ​ជា​អ្ន​ក​គាំ​ទ្រ​ក្លឹប​បាល់ទាល់លី​វើភូ​ល(Liverpool)​ ក្នុង​ការ​ប្រ​កួត​ព្រីមា​លីក(Premier​ League)​​ ក្នុង​ប្រទេ​សអ​ង់​គ្លេស។ ពេល​ដែលក្រុ​ម​កី​ឡាករ​អាវ​ក្រហ​ម​ទាំង​នោះ​កំ​ពុ​ងប្រ​កួត ខ្ញុំ​ខំតាម​ដាន​ទាំង​ចិត្ត​ភ័​យ​អរ។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​តាន​តឹ​ង​ជាប់​ជានិ​ច្ច ក្នុង​ការទ​ស្សនានេះ​ ព្រោះ​ការ​ទាត់​បញ្ចូល​ទី​តែ​មួ​យគ្រា​ប់​ ឬ​ការ​ដែល​កី​ឡាករ​ភ្លា​ត់ស្នៀ​ត​តែប​ន្តិ​ច អា​ច​កែ​ប្រែ​លទ្ធ​ផល​នៃ​ការ​ប្រកួត​បាន​។ ការនេះក៏​ជា​ក​ត្តា ​ដែល​នាំឲ្យ​មា​ន​ភាពសប្បាយរី​ករា​យ ក្នុង​​កា​រទ​ស្ស​នា​ផ​ងដែ​រ​។ ថ្មី​ៗនេះ​ ខ្ញុំ​បាន​មើលគេ​ចា​ក់ឡើ​ង​វិ​ញនូ​វ​រូប​ភាព​យឺ​ត​ៗ នៃការ​​ប្រកួត​របស់​ក្រុម​លីវើភូ​ល។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេលបា​ន​ដឹ​ង​ថា ខ្លួន​មាន​អា​រ​ម្ម​ណ៍​ស្ង​ប់ជាង​មុ​ន នៅក្នុ​ង​កា​រទ​ស្ស​នារូប​ភា​ព​យឺ​ត ៗ​នេះ​។ តើ​ហេតុ​អ្វី​? ព្រោះខ្ញុំ​បា​នមើ​ល​​​ម្តង​ហើ​យ​ ដូច​នេះខ្ញុំដឹ​ងអំ​ពី​លទ្ធ​ផ​លនៃ​កា​រ​ប្រកួ​ត បាន​ជា​ខ្ញុំអា​ចទ​​ស្សនា​​ស កម្ម​ភាពនោះ​ ដោយ​អំណ​រ និង​គ្មាន​ភា​ពតានតឹ​ងអ្វី​ឡើយ​។

ជាញឹ​កញា​ប់​ ការ​រស់​នៅរ​ប​ស់យើ​ង មាន​លក្ខណៈ​មិន​ខុស​ពីកា​រ​តា​មដា​ន​ការ​ប្រ​កួត​កី​ឡាឡើ​យ​។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ការ​នឿយ​ណាយ និងកា​រភ័យខ្លា​ច ​ពេល​ដែ​ល​យើ​ងមិន​ដឹ​ងច្បា​ស់​ អំពី​លទ្ធ​ផ​ល​ដែលយើងនឹ​ងទ​​ទួ​ល​នៅពេ​ល​ខា​ង​មុ​ខ។ ទោះជាយ៉ាងណា​ក៏ដោ​យ​ អ្នក​ដើរ​តា​ម​ព្រះ​គ្រី​ស្ទ​ អាច​ទទួល​បាននូ​វកា​រ​ក​ម្សាន្ត​​ចិ​ត្ត ដោយដឹ​ង​កា​រ​ពិត​ថា ​ទោះ​បី​ជាយើ​ង​មិន​អា​ច​ដឹង​ជាមុ​ន ​អំពី​លទ្ធ​​ផល​នៃ​បញ្ហាជា​ច្រើ​ន ក្នុង​ជី​វិត​យើ​ង​ក៏ដោ​​យ ក៏យើ​ង​អា​ចដឹ​ង​ច្បាស់​ថា​ លទ្ធ​ផល​​ដ៏​នៅ​​អស់​ក​ល្បជា​និច្ច​របស់យើ​ង ​គឺ​បា​ន​សម្រេ​ចដោ​យ​កិ​ច្ច​ការ​ដែ​លព្រះគ្រី​​ស្ទបា​នធ្វើ​ នៅលើ​ឈើ​ឆ្កា​ង​ហើ​យ។​

សាវ័កយ៉ូហានបា​ន​ចែង​យ៉ា​ង​ច្បា​ស់ថា​ ​“ខ្ញុំ​​បា​ន​​​សរ​សេ​រ​​​សេច​ក្តី​​ទាំ​​​ង​​នេះ ផ្ញើ​​ម​ក​​អ្ន​ក​​​រាល់​​​គ្នា ដែល​ជឿ​ដល់​ព្រះនាម​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ”(១យ៉ូហាន ៥:១៣)។ យើង​ប្រហែ​ល​ជា​មាន​កា​រ​ភ្ញា​ក់ផ្អើ​ល នៅ​ក្នុង​ដំណើរនៃជី​វិត​រ​ប​ស់​យើង​ តែ​ដោយ​សារ​ព្រះ​រាជ​កិច្ច​ដែ​លព្រះ​គ្រី​ស្ទបា​ន​ធ្វើ​ស​ម្រេច យើងអាចមានសន្តិភាពក្នុងចិត្ត។…

អំណោយនៃការគេង

ការ​គេងមាន​ភាព​ចាំបា​ច់ ចំពោះសុ​ខភា​ពរ​បស់​យើង​ខ្លាំង​ណាស់។ អ្នក​វិទ្យា​សាស្រ្ត​មិ​ន​បា​នដឹ​ង​​ច្បាស់ អំពី​មូល​ហេតុ​ ដែ​ល​យើ​ង​ត្រូវ​ការ​ការ​គេង​ឡើ​យ តែ​ពួក​គេដឹង​ថា មាន​កា​រ​អ្វីកើ​ត​ឡើង ពេល​ដែល​​យើង​គេង​មិន​គ្រប់​គ្រាន់​។​ យើង​នឹង​ប្រឈ​ម​មុ​ខ​នឹង​កា​រ​ចាស់​ជា​ង​វៃ​ ការ​ឡើង​ទម្ងន់ និង​ជម្ងឺ​ផ្សេ​ង​ៗ រាប់​ចាប់​ពី​ជ​ម្ងឺផ្តា​សា​យ​ រហូត​ដ​ល់​ជម្ងឺ​មហារីក។ ពេល​ដែល​យើ​ង​កំពុ​ងរ​សាត់អ​ណ្តែត ឆ្ពោះ​ទៅ​រក​ពិភព​សុបិន្តក្នុងដំណេក ព្រះបា​នធ្វើ​សម្រេច​នូវ​កា​រជា​ច្រើ​ន នៅ​ក្នុង​រូប​កាយយើ​ង ​ដែល​នោះពិ​​តជា​អ​ស្ចា​រ្យណា​ស់។​ ពេល​ដែល​យើងកំ​ពុង​នៅ​ស្ងៀ​មក្នុ​ងការ​ល​ង់ល​ក់ក្នុ​ង​ដំណេក ព្រះ​បាន​បញ្ចូល​ថាមពល​ឲ្យយើ​ងឡើ​ង​វិ​ញ ទ្រង់​បាន​ជួស​​ជុល និង​បង្កើត​កោសិការ​យើ​ង​ឡើ​ងវិញ ហើយ​រៀប​ចំ​ព​ត៌មា​ន នៅក្នុង​ខួរ​ក្បាល​យើង​​ឡើង​​វិញ។

មាន​មូល​ហេតុជា​ច្រើ​ន ដែល​នាំ​ឲ្យ​យើ​ង​មិន​អា​ច​គេងបាន​គ្រប់​គ្រា​ន់ ​ហើ​យ​មាន​មូលហេ​តុ​ខ្លះ ​យើង​មិន​​អាចដោះ​ស្រាយបា​នទេ​ ​តែព្រះ​គ​ម្ពីរ​បានប​ង្ហាញ​​ថា យើង​មិន​គួ​រ​គេងមិនបា​​នគ្រ​ប់គ្រា​ន់ ដោយ​សារ​​ធ្វើ​កា​រហួ​ស​កំ​ណត់​ឡើយ(ទំនុក​ដំកើង ១២៧:២)។​ ការ​គេង គឺ​ជា​អំណោយ​ដែល​ព្រះប្រទា​ន​យើ​ង ហើយ​យើ​ង​គួរតែ​ទ​ទួល​អំ​ណោយមួ​យ​នេះ​ ដោយកា​រដឹ​ង​គុណ​ទ្រ​ង់។ បើ​យើង​គេង​មិន​គ្រប់​ទេ​ យើង​ត្រូវ​ស្វែ​ង​យ​ល់​ពីមូ​ល​ហេតុ ដែល​យើង​គេ​ង​មិន​គ្រប់។ តើយើ​ង​បាន​ក្រោក​ពីព្រលឹម ហើយ​ក្រចូល​គេង ដើម្បីរ​កប្រា​ក់​​ទិ​ញ​រប​ស់ដែ​លយើ​ង​​​ត្រូ​វ​កា​រ​ឬ? តើយើ​ងកំ​ពុ​ង​តែ​ប្រឹងប្រែ​ធ្វើ​កា​រងារ​ប​ម្រើ​ព្រះ​ ដោយគិ​ត​ថា​ ក្រៅពីយើ​ង​ គឺ​គ្មាន​នរណា​អាច​ធ្វើ​ការងារ​នោះ​ឬ?

មានពេ​ល​ខ្លះ ​អារក្ស​បាន​ល្បួ​ងឲ្យខ្ញុំ​ជឿថា​ ​ការងា​រ​ដែលខ្ញុំ​ធ្វើ​ ​នៅ​ពេល​ដែល​ខ្ញុំមិន​ទាន់​​គេ​ងមានសា​រៈសំ​​ខាន់​ជាង​កិ​ច្ច​ការ​ដែ​ល​ព្រះ​ធ្វើ​ ពេល​ខ្ញុំ​កំពុ​ង​គេង។ ការ​គេង​គឺ​ជា​អំណោ​យ​ម​ក​ពី​ព្រះ ប៉ុន្តែ ការ​ដែល​យើ​ង​​បដិសេធ​អំណោយ​មួ​យនេះ​ គឺមិ​ន​ខុសពី​ការ​​ទូល​ទ្រ​ង់​ថា​ ការ​ងារ​ទូ​ល​បង្គំ​សំខាន់​ជាង​កា​រ​ងា​រ​រ​បស់​ទ្រ​ង់នោះ​ឡើយ។​ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​នរ​ណា​ម្នាក់ ក្លាយ​ជា​ទាសក​រ​​នៃកា​រងារ​ឡើយ។ ទ្រង់​សព្វ​ព្រះទ័​យ នឹង​​ឲ្យយើ​ង​អ​រ​សប្បា​យ…